កម្ពុជា-អាមេរិក ប្ដេជ្ញាបង្កើនការ ប្រាស្រ័យទាក់ទង ដើម្បីពង្រឹងទំនាក់ ទំនងទ្វេភាគីបន្ថែមទៀត
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក Kurt Campbell អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងនូវការពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងប្តេជ្ញាបង្កើនការប្រាស្រ័យទាក់ទង ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត ។ ក្នុងជំនួបទេ្វភាគី នៅទីក្រុងញូវយ៉ក នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រមុខការទូតកម្ពុជា-អាមេរិក ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេស ក្នុងក្របខ័ណ្ឌអាស៊ានដែលកម្ពុជា កំពុងបំពេញតួនាទីជាប្រទេសសម្របសម្រួល ដៃគូសន្ទនាអាស៊ាន-អាមេរិកសម្រាប់ឆ្នាំ ២០២៤-២០២៧ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed