សម្តេចតេជោ ចំណាយពេល ១២ឆ្នាំ ទើបសម្រេចក្តីសុបិន ក្នុងការដង្ហែអង្គកឋិនទាន ទៅវត្តខ្មែរក្រោម
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយរឿងមួយថា បានចំណាយពេល ១២ឆ្នាំទើបសម្រេច ក្តីសុបិនក្នុងការដង្ហែអង្គកឋិនទាន ទៅវត្តខ្មែរក្រោមនៅថ្ងៃ៤ វិច្ឆិកាខាងមុខ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ តុលា សម្តេចតេជោបានរៀបរាប់ថា សម្តេចកិត្តិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា តែជាអកុសលឪពុករបស់ សម្តេចបានទទួលមរណភាពនៅឆ្នាំ២០១៣ ដែលសម្រេចផ្អាក ការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ រឿងថ្មីបានកើតឡើ ង គឺម្តាយក្មេករបស់សម្តេចមានជំងឺ និងមរណភាព នៅឆ្នាំ២០២០ ក៏សម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។ សម្តេចតេជោបន្តថា «ឆ្នាំនេះភរិយាខ្ញុំបានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើងបានឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែ អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខដោយមានភរិយាខ្ញុំរួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដង្ហែទៅដោយផ្ទាល់»។ ជាមួយគ្នានោះដែរ សម្តេចតេជោបានលើកឡើងថាខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម … Continue reading សម្តេចតេជោ ចំណាយពេល ១២ឆ្នាំ ទើបសម្រេចក្តីសុបិន ក្នុងការដង្ហែអង្គកឋិនទាន ទៅវត្តខ្មែរក្រោម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed