បណ្តេញជនជាតិវៀតណាម ៤៦នាក់ ចេញពីកម្ពុជា
ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៦នាក់ (ស្រី១៦នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ពាក់ពន្ធ័ករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ ។ ការបណ្ដេញជនជាតិវៀតណាមចេញពីកម្ពុជា ធ្វើឡើងនាថ្ងៃទី៦ តុលា តាមអនុសាសន៍របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ។ ក្នុងចំណោមជនជាតិវៀតណាមដែលត្រូវបណ្ដេញចេញទាំង ៤៦នាក់ មាន៤២នាក់ (ស្រី១៦នាក់) ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង៤នាក់ទៀត ភេទប្រុស ពាក់ពន្ធ័ករណី លួចស្នាក់ នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ទទួល ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed