ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ របស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណាច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន បានស្រាវជ្រាវរកឃើញ ផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេ នៅភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ។ បន្ទាប់ពីទទួលបានព័ត៌មាន និង ការសហការពីថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ក្រុមការងារបានចុះ ទៅពិនិត្យនៅក្នុងរណ្តៅដី មួយកន្លែង នៅទីតាំងជើងភ្នំកងវ៉ា និងបានពិនិត្យឃើញថា មានវត្កមាននៃផូស៊ីលដើមឈើមួយចំនួន ។ ក្រោយពីចុះសិក្សាពិនិត្យទីតាំងដោយផ្ទាល់ ស្រទាប់ដី ឬថ្ម ដែលបានរកឃើញ ផូស៊ីលឈើ នោះក៏មានទំនាក់ទំនងជាមួយពពួក ផូស៊ីលសត្វសមុទ្រ ក្នុងតំបន់នោះផងដែរ។ លោក លឹម វណ្ណាច័ន្ទ បានបញ្ជាក់ថា តាមរយៈការសិក្សាប្រៀបធៀបនេះ ផូស៊ីលឈើទាំងនោះអាចស្ថិត នៅលើកោះ ឬដីគោកក្នុងពេលមួយ គឺក្នុងសម័យកាល Permian ដែលមានអាយុ ចន្លោះពី២៥០ ទៅ៣០០លានឆ្នាំ ក្នុងស័ក Paleozoic ។ អ្នកជំនាញបានបញ្ជាក់ថា នេះជាផូស៊ីលឈើចាស់ជាងគេ … Continue reading ក្រុមអ្នកស្រាវជ្រាវ ក្រសួងបរិស្ថាន រកឃើញផូស៊ីលឈើ ដែលមានអាយុកាលចាស់ជាងគេ នៅភ្នំកងវ៉ា ក្នុងខេត្តបន្ទាយមានជ័យ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed