៨ខែឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរ អន្តរជាតិ ជាង៤លាននាក់

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបាន ទេសចរអន្តរជាតិ ប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះទេសចរជនជាតិចិន មានប្រមាណជិត ៥៤ម៉ឺននាក់ កើនឡើង ៤៧,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ។ នេះបើយោងតាមលទ្ធផល នៃជំនួបសម្តែងការគួរសម និងពិភាក្សា ការងាររវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី JING HE អគ្គនាយិកាមន្ទីរវប្បធម៌និង ទេសចរណ៍ខេត្តហីឡុងជាំង (Heilongjiang) នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នងជំនួបនេះ លោក ហួត ហាក់ បានកោតសរសើរ ចំពោះទំនាក់ទំនង មិត្តភាពជាប្រពៃណីទំនាក់ ទំនងការទូត ដែលមានរយៈពេល៦៦ឆ្នាំ ជាមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ក្រោម ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចបាន នូវការកសាងសហគមន៍ ជោគវាសនារួម កម្ពុជា-ចិន កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ … Continue reading ៨ខែឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរ អន្តរជាតិ ជាង៤លាននាក់