កម្ពុជា មិនចូលរួមយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ប្រឆាំងប្រទេស ឬប្លុកណានោះទេ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងការធ្វើពាណិជ្ជកម្មពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ាន គឺកម្ពុជា មិនចូលរួមជាមួយដាច់ខាត ចំពោះយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ ដែលនាំឱ្យប៉ះពាល់ដល់ នយោបាយអព្យាក្រឹត្យរបស់កម្ពុជា ។ ក្នុងព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី មានប្រសាសន៍ថា “ឥឡូវនេះ វាមានយន្តការច្រើន ដែលបង្កើតជាពិសេសនៅក្នុងតំបន់របស់យើង ហើយជាពិសេសយន្តការខ្លះ គឺមិនពាក់ព័ន្ធ ឬពាក់ព័ន្ធតិចតួចជាមួយសេដ្ឋកិច្ច ប៉ុន្តែមានចរិតលក្ខណៈជានយោបាយ សន្តិសុខ ដែលអាចប៉ះពាល់ទៅដល់ នយោបាយអព្យាក្រឹត្យរបស់យើង” ។ ជាមួយគ្នានេះ សម្តេចធិបតី សង្កត់ធ្ងន់ថា “សូមបញ្ជាក់ឱ្យច្បាស់ កម្ពុជា មិនចូលរួមជាមួយយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ នេះគោលនយោបាយរបស់កម្ពុជា កាលពីមុន ហើយយើងនៅបន្ត យើងចូលជាមួយប្លុក យើងចូលជាមួយយន្តការ ដែលមានទិសដៅរួមក្នុងការបង្កើតឡើង ក្នុងការថែរក្សា សុខដុមនីយកម្ម … Continue reading កម្ពុជា មិនចូលរួមយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ប្រឆាំងប្រទេស ឬប្លុកណានោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed