ភ្នំពេញ៖ ទាក់ទិននឹងបញ្ហាការ អភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ជាគោលការណ៍ កំណត់ឱ្យក្រុមហ៊ុនផ្លូវដែក របស់អ្នកឧកញ៉ា គិត ម៉េង និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវធ្វើយ៉ាងណា បញ្ចប់កិច្ចចរចា និងចុះMOU ឱ្យចប់សព្វគ្រប់នៅចុងឆ្នាំនេះ បើពុំដូច្នេះទេ សម្តេចធិបតី នឹងដកសិទ្ធិពីក្រុមហ៊ុន ។ ក្នុងព្រឹត្តិការណ៍អបអរសាទរ ខួប២០ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួង ពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា “ផ្លូវដែកឥឡូវយើងមានមួយចំហៀង ពីជើងទៅត្បូង ដែលត្រូវធ្វើម៉េចចរចា ខ្ញុំបានឱ្យគោលការណ៍ទៅក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីចរចាគ្នាឱ្យបាន MOU យ៉ាងយូរចុងឆ្នាំនេះ ព្រោះយើងកកស្ទះ គាំងរាប់សិបឆ្នាំមកហើយ” ។ ក្នុងនោះសម្តេចធិបតី បានសង្កត់ធ្ងន់ថា “យើងមិនអាចទុកតទៅទៀតទេ ត្រូវពង្រឹង ទៅថ្ងៃមុខយើងអាចពិនិត្យលទ្ធភាព រឿងផ្លូវដែកពីភ្នំពេញ ទៅទិសខាងកើត ដើម្បីភ្ជាប់ ព្រោះវាជួយច្រើន នៅក្នុងការដឹកជញ្ជូន កាត់បន្ថយការចំណាយ អីចឹងសូមអ្នកឧកញ៉ា … Continue reading សម្តេចធិបតី កំណត់ឱ្យក្រុមហ៊ុន អ្នកឧកញ៉ា គិត ម៉េង និង ក្រសួងសាធារណការ ពន្លឿនការចុះMOU លើការអភិវឌ្ឍន៍ផ្លូវដែក ឱ្យបានចប់សព្វគ្រប់ ក្នុងឆ្នាំនេះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed