តំណាងអយ្យការ សម្រេចបើកការស៊ើបសួរ ពីបទឆបោក លើ លោក ដួង តារា
ភ្នំពេញ៖ លោកក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើការស៊ើបសួរលើលោក ដួង តារា ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ លោក ដួង តារា ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីយកទៅសាកសួរពាក់ព័ន្ធករណីមួយចំនួន តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ។ ការឃាត់ខ្លួនបន្ទាប់ពី លោកធ្វើដំណើរត្រឡប់មកពីប្រទេសចិន៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed