ប្រធានគ្រប់គ្រងមួយផ្នែក នៃសាលាខ្មែរឥស្លាម ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីចាប់រំលោភកូនសិស្ស

ភ្នំពេញ ៖ បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុសអាយុ ៣៣ឆ្នាំ ជាប្រធានគ្រប់គ្រងមួយផ្នែក នៃសាលាខ្មែរឥស្លាម នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំង នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួននៅថ្ងៃទី១៥ តុលា ក្រោយពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទកុមារី ជាសិស្សសាលាខ្មែរឥស្លាម បន្ទាប់ពីបែកធ្លាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ ការឃាត់ខ្លួន បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី បានធ្វើឡើងក្រោមការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងជំនាញ បានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះ ចំនួន ៤នាក់ (អាយុ១៣ឆ្នាំ ១នាក់ អាយុ១៤ឆ្នាំ ១នាក់ និងអាយុ១៥ឆ្នាំ ២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន … Continue reading ប្រធានគ្រប់គ្រងមួយផ្នែក នៃសាលាខ្មែរឥស្លាម ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីចាប់រំលោភកូនសិស្ស