ភ្នំពេញ៖ ដើម្បីកុំឱ្យមានការភ័ណ្ឌច្រឡំ និងមានការយល់ខុសលើកការប្រកាស ដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មី ២សែនរៀលនេះ លោកស្រី ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួស ក្រដាស់ប្រាក់ចាស់ ទក់ រហែក ដែលដកចេញពីចរាចរណ៍ក្នុងសេដ្ឋកិច្ចតែប៉ុណ្ណោះ មិនមែនបានន័យថា ធនាគារជាតិនៃកម្ពុជា ឬរាជរដ្ឋាភិបាល ខ្វះលុយ ហើយបានជាត្រូវបោះផ្សាយលុយ ដាក់ឱ្យប្រើប្រាស់បន្ថែមនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ដើម្បីអបអរសាទរ ខួបលើកទី២០ នៃការគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញ នូវក្រដាសប្រាក់ប្រភេទ ២សែនរៀល ចំនួន ២០លានសន្លឹក ។ យោងតាមវីដេអូដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គម លោកស្រី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា “ក្នុងឱកាសដាក់ចេញនូវធន់បត្រ ប្រភេទ ២សែនរៀលនៅថ្ងៃនេះ ខ្ញុំសូមជម្រាបថា នឹងមិនប៉ះពាល់អ្វីទៅដល់ចំនួន រូបិយវត្ថុដែលមាននៅក្នុងចរាចរណ៍ … Continue reading លោកស្រីបណ្ឌិត ជា សិរី៖ ការដាក់ឱ្យចរាចរណ៍ក្រដាសប្រា ក់២សែនរៀល មិនមែនរាជរដ្ឋាភិបាល ខ្វះលុយ ហើយបោះផ្សាយលុយបន្ថែមនោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed