កម្ពុជា នឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការ ប្រកួតកីឡាយុវជន អាស៊ីនៅឆ្នាំ២០២៩
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការ ប្រកួតកីឡាយុវជន អាស៊ីនៅឆ្នាំ២០២៩ខាងមុខ ហើយការសម្រេច ធ្វើជាម្ចាស់ផ្ទះនេះ អាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើសមត្ថភាពពេញលេញ សម្រាប់រៀបចំការប្រកួតកីឡា ថ្នាក់តំបន់អាស៊ីដ៏ធំនេះ ឱ្យបានល្អ។ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងរួមគ្នារវាង ក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ រៀបចំការប្រកួតកីឡាជាតិ លើកទី ៤ និង កីឡាជាតិជនពិការ លើកទី ២ នេះឡើង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវវិធានការ កំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និង កីឡា តាមរយៈការបន្តការជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការធ្វើប្រតិភូកម្មការងារ … Continue reading កម្ពុជា នឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការ ប្រកួតកីឡាយុវជន អាស៊ីនៅឆ្នាំ២០២៩
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed