រាជរដ្ឋាភិបាល បង្កើតក្រុមការងារ ចំពោះកិច្ចគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបង្កើត ក្រុមការងារ ចំពោះកិច្ចគ្រប់គ្រង មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។ ក្រុមការងារចំពោះកិច្ចនេះ សរសេរជាអក្សរកាត់ថា «ក.គ.ម.» មានលោក គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី ជាប្រធាន។ សូមបញ្ជាក់ថា ក.គ.ម. មានតួនាទី និងមានភារកិច្ច ដូចជា ៖ ជាសេនាធិការជូននាយករដ្ឋមន្ត្រីលើការគ្រប់គ្រង និងចាត់ចែងមូលនិធិ កសាងហេដ្ឋា រចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន, សិក្សា និងលើកយោបល់ពាក់ព័ន្ធការកសាងផ្លូវក្រវាត់ព្រំដែន, រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីអនុវត្តការកសាង ផ្លូវក្រវាត់ព្រំដែន, តាមដាន ត្រួតពិនិត្យការអនុវត្ត និងវាយតម្លៃវឌ្ឍនភាព នៃកិច្ចដំណើរការកសាងផ្លូវក្រវាត់ព្រំដែន, សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន, ធ្វើទំនាក់ទំនងជាមួយសាធារណជន, រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍វឌ្ឍនភាពការងារជូននាយករដ្ឋមន្ត្រី, អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រី ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed