ខេត្តកណ្ដាល៖ អគាររដ្ឋបាលខេត្តកណ្ដាលថ្មី កម្ពស់៧ជាន់ នឹងត្រូវក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាន នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។ សូមបញ្ជាក់ថា អគាររដ្ឋបាលខេត្តកណ្ដាល មានទីតាំងស្ថិតនៅទីតាំងចាស់ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សាងសង់លើកផ្ទៃដីសរុប ៣៧,០៥៧ម៉ែត្រការ៉េ នឹងត្រូវក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាននាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីពិធីចុះកិច្ចសន្យា សាងសង់អគាររដ្ឋបាលសាលាខេត្ត រវាងរដ្ឋបាលខេត្តកណ្ដាល និងក្រុមហ៊ុនសាងសង់ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ បើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីចាត់ការនិងអង្គភាព ចំណុះសាលាខេត្តមួយចំនួន នឹងត្រូវផ្លាស់ប្តូរជាបណ្តោះអាសន្ន ទៅទីតាំងថ្មី ស្ថិតនៅបរិវេណ មជ្ឈមណ្ឌល គរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល (ផ្នែកខាងក្រោយ) ផ្លូវលេខ ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ តាមរយៈសេចក្តីជូនដំណឹង … Continue reading អគាររដ្ឋបាលខេត្តកណ្ដាល នឹងត្រូវក្រុងពាលីបញ្ចុះបឋម សិលាបើកការដ្ឋាន នៅថ្ងៃនេះ ក្រោមអធិបតីភាពលោក គួច ចំរើន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed