យុវជនកូរ៉ម្នាក់ នឹងត្រូវបណ្ដេញ ចេញហើយហាម មិនឱ្យចូលកម្ពុជា សារជាថ្មី

ភ្នំពេញ ៖អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា យុវជនកូរ៉ខាងត្បូងមួយរូប ឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញ ពីព្រះរាជាណាចក្រកម្ពុជា និងហាមមិនឱ្យចូល សាជាថ្មីម្តងទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌល ប្រចាំបញ្ហាអគ្គស្នងការដ្ឋាន នគរបាលជាតិ ១១៧ បានទទួលសំណើសុំអន្តរាគមន៍ពីក្រុមគ្រួសារយុវជនកូរ៉ ខាងត្បូងមួយរូបឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា ត្រូវ បានបង្ខាំងនៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល បានចុះស្វែងរកបុគ្គលខាងលើ តាមព័ត៌មានដែលផ្តល់ដោយក្រុមគ្រួសារ និងបានរកឃើញ កំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះឡើយ។ … Continue reading យុវជនកូរ៉ម្នាក់ នឹងត្រូវបណ្ដេញ ចេញហើយហាម មិនឱ្យចូលកម្ពុជា សារជាថ្មី