លោក ប៉ែន បូណា ៖ សម រង្ស៊ី មានគម្រោងបង្កើតរដ្ឋាភិបាល បណ្ដោះអាសន្ន នៅក្រៅប្រទេស នឹងត្រូវចាត់ការតាមច្បាប់

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើង ជាសារផ្តាំផ្ញើទៅកាន់លោក សម រង្ស៊ី និងគូកនថា គម្រោងដែលបង្កើត រដ្ឋាភិបាលបណ្ដោះអាសន្ន នៅក្រៅប្រទេសផ្តួចផ្តើមគំនិតដោយ លោក សម រង្ស៊ី នឹងត្រូវចាត់វិធានការ ទៅតាមផ្លូវច្បាប់ ព្រោះបង្កើតឡើង ដោយខុសច្បាប់។ ជាថ្មីម្តងទៀតលោកសម រង្ស៊ី តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានកំពុងកៀងគរមនុស្ស នៅក្រៅប្រទេសបង្កើត ទៅជាចលនាជាតិខ្មែរ តស៊ូដូចដែលលោកអះអាងថា ចលនាជាតិខ្មែរតស៊ូនេះ នឹងឈានទៅបង្កើតរដ្ឋាភិបាល មួយពេញលក្ខណៈ ស្ថិតនៅក្រៅប្រទេស ជាបណ្តោះអាសន្ន ដើម្បីតំណាងឲ្យឆន្ទៈពិត ប្រាកដនៃប្រជារាស្ត្រខ្មែរ ដែលស្រលាញ់ជាតិ សេរីភាព និងយុត្តិធម៌ ។ ចលនានេះ គឺផ្សេងគ្នាពីចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី មូរ សុខហួរ។ សម្រាប់រដ្ឋាភិបាល បណ្តោះអាសន្ននេះ លោក ប៉ែន បូណា មានប្រសាសន៍ឆ្លើយតប តាមរយៈមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ៤ វិច្ឆិកាថា កម្ពុជាមានរាជរដ្ឋាភិបាលស្របច្បាប់ តែមួយប៉ុណ្ណោះ … Continue reading លោក ប៉ែន បូណា ៖ សម រង្ស៊ី មានគម្រោងបង្កើតរដ្ឋាភិបាល បណ្ដោះអាសន្ន នៅក្រៅប្រទេស នឹងត្រូវចាត់ការតាមច្បាប់