សម្ដេចតេជោ ណែនាំសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត ទៅតុលាការ ខណៈ ដួង តារា កំពុងរង់ចាំការកាត់ទោស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត ទៅតុលាការ ខណៈ ដួង តារា កំពុងរង់ចាំការកាត់ទោស។ នៅលើគណនីហ្វេសប៊ុក នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចតេជោ បញ្ជាក់ថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ សម្ដេចឱ្យដឹងថា ជំនួយការរបស់សម្ដេចគឺលោក ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ សម្ដេចបន្ថែមថា ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។លី សាម៉េត បានសុំពេលព្យាបាលខ្លួន នៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ តាមនីតិវិធី។ សម្ដេចតេជោ សង្ឃឹមថាសមត្ថកិច្ចមិនបន្តឱ្យ លី … Continue reading សម្ដេចតេជោ ណែនាំសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត ទៅតុលាការ ខណៈ ដួង តារា កំពុងរង់ចាំការកាត់ទោស