លោក ម៉ិច ដារ៉ា បានចូលជួបដោយផ្ទាល់ ជាមួយសម្តេចធិបតី ក្រោយទទួលបានសេរីភាព
ភ្នំពេញ៖ លោក ម៉ិច ដារ៉ា អ្នកកាសែត freelance នៅកម្ពុជា ដែលទើបតែត្រូវបានដោះលែងឱ្យមានសេរីភាព បន្ទាប់ពីត្រូវបានតុលា ចោទប្រកាន់ក្រោមបទញុះញង់ ទាក់ទងនឹងការបង្ហោះតាមបណ្ដាញសង្គម បានចូលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្ទាល់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។ នេះបើយោងតាមបណ្តាញសង្គម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃទី៤ វិច្ឆិកានេះ។ នៅលើបណ្តាញសង្គម សម្តេចធិបតី បានលើកឡើងថា “ជួបជជែកលេងជាមួយប្អូនប្រុស ម៉ិច ដារ៉ា លើប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាព និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុសពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស”។ ក្នុងនោះដែរ សម្តេចធិបតី ហុន ម៉ាណែត ថែមទាំងបានបញ្ជាក់ថា “ខ្ញុំធ្លាប់ស្គាល់ប្អូនប្រុស ម៉ិច ដារ៉ា កន្លងទៅជាច្រើនឆ្នាំមកហើយ ប៉ុន្តែយើងមិនដែលមានឱកាស បានអង្គុយជជែកគ្នាលេងដូចពេលនេះ”។ គួរឱ្យដឹងថា លោក ម៉ិច … Continue reading លោក ម៉ិច ដារ៉ា បានចូលជួបដោយផ្ទាល់ ជាមួយសម្តេចធិបតី ក្រោយទទួលបានសេរីភាព
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed