ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកតាមដានសង្គម លោកបណ្ឌិត យង់ ពៅបានបង្ហាញ ទស្សនថា នៅពេលគម្រោង កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន រួចរាល់ហើយ សប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកា នឹងក្លាយជាម្ចាស់ហេដ្ឋារចនាសម្ព័ន្ធនេះ នៅពេលដែលពួកគាត់ បានចុះទៅដល់ព្រំដែន។ លោកបណ្ឌិតយង់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៥ វិច្ឆិកាថា “បងប្អូនប្រជាពលរដ្ឋដែល បានចូល(បរិច្ចាគថវិកាកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន) ថ្ងៃក្រោយគាត់នឹងក្លាយ ទៅជាម្ចាស់កម្មសិទ្ធទឹកដី ពិតប្រាកដហើយ ក៏ប៉ុន្តែក្លាយជាម្ចាស់ នៃហេដ្ឋារចនាសម្ព័ន្ធ ។ នៅពេលដែលគាត់ទៅព្រំដែន គាត់នឹងបាននឹកឃើញ នូវអ្វីដែលគាត់បានចូលរួម និងនឹកនូវអ្វីដែលរាជរដ្ឋាភិបាល បានផ្តល់ឱកាសឲ្យគាត់បានចូលរួម”។ លោកបន្តថា នេះជាចំណុចដ៏ល្អដែលរាជរដ្ឋាភិបាល បានផ្តល់ឱកាសឲ្យពលរដ្ឋ ចូលរួមថែរក្សាការពារទឹកដី និងអភិវឌ្ឍន៍តាមព្រំដែន ដោយផ្សារភ្ជាប់បេះដូង ជាមួយអធិបតេយ្យជាតិ។ សូមបញ្ជាក់ថា ការដ្ឋានគម្រោងកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅ ដើម្បីដំណើរការដ្ឋាន សាងសង់ជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈជំនួយពីសប្បុរសជននានា មានចំនួនប្រមាណជា ២៧លានដុល្លារ។ បើតាមផេកហ្វេសប៊ុក របស់មូលនិធិ … Continue reading បណ្ឌិត យង់ ពៅ ៖ ពេលគម្រោងកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែនរួចរាល់ សប្បុរសជនចូលរួមបរិច្ចាគថវិកា នឹងក្លាយជាម្ចាស់ ហេដ្ឋារចនាសម្ព័ន្ធនេះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed