ទាហាន​កូរ៉េ​ខាង​ជើង ចូល​រួមប្រយុទ្ធ​ក្នុងសង្គ្រាមអ៊ុយក្រែន​ ជា​លើក​ដមបូង និងត្រូវបានសម្លាប់ជា​ច្រើន​នាក់

សេអ៊ូល៖ កាសែត The New York Times បានរាយការណ៍ ដោយដកស្រង់សម្តី របស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន និងមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ថា ទាហានកូរ៉េខាងជើង បានចូលប្រយុទ្ធ ក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយប៉ះទង្គិចគ្នាជាលើកដំបូង ជាមួយកងកម្លាំងអ៊ុយក្រែន ដែលកំពុងកាន់កាប់តំបន់ Kursk ដ៏ធំមួយរបស់រុស្ស៊ី។ មន្ត្រីអ៊ុយក្រែនមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់ និងរបួសនោះទេ ប៉ុន្តែមន្ត្រីអាមេរិកបានឲ្យដឹងថា ទាហានកូរ៉េខាងជើងមួយ ចំនួនធំត្រូវបានសម្លាប់។ ការចូលរួមមានកំណត់ ហើយប្រជាជនកូរ៉េខាងជើង បានប្រយុទ្ធរួមគ្នាជាមួយកងពលតូចថ្មើរជើង របស់កងទ័ពជើងទឹករុស្ស៊ី នេះបើយោងតាមមន្ត្រីអ៊ុយក្រែន កាសែតនេះបានរាយការណ៍ដោយបន្ថែមថា វាមិនច្បាស់ទេនៅពេលដែលការប្រយុទ្ធគ្នាបានកើតឡើងនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា “ការប្រយុទ្ធលើកដំបូងជាមួយទាហានកូរ៉េខាងជើង បានបើកទំព័រថ្មីនៃអស្ថិរភាពនៅក្នុងពិភពលោក” ។ លោកប្រធានាធិបតីបានអំពាវនាវ ឱ្យមានការគាំទ្រ សម្រាប់ការការពារប្រទេស របស់លោក ដោយលើកឡើងថា ពិភពលោកត្រូវតែ ធ្វើឱ្យជំហានរបស់រុស្ស៊ី ដើម្បីពង្រីកសង្រ្គាម ទៅជាការបរាជ័យ ក្នុងនោះលោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​ជួប​ជាមួយ ​ទាហាន​កូរ៉េខាង​ជើង​នោះទេ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានបញ្ជាក់នៅ … Continue reading ទាហាន​កូរ៉េ​ខាង​ជើង ចូល​រួមប្រយុទ្ធ​ក្នុងសង្គ្រាមអ៊ុយក្រែន​ ជា​លើក​ដមបូង និងត្រូវបានសម្លាប់ជា​ច្រើន​នាក់