លោក ឆេង គឹមឡុង ៖ លោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាថ្មី អាចនឹងធ្វើឲ្យសេដ្ឋកិច្ច ពិភពលោកប្រែប្រួល

ភ្នំពេញ ៖ អ្នកវិភាគសេដ្ឋកិច្ច វ័យក្មេងលោក ឆេង គឹមឡុងបានបង្ហាញទស្សនថា សម្រាប់ការឡើង កាន់តំណែង ជាប្រធានាធិបតីថ្មី របស់អាមេរិកជាលើកទី២ របស់ លោក ដូណាល់ ត្រាំ នាពេលខាងមុខអាច នឹងធ្វើឲ្យសេដ្ឋកិច្ច ពិភពលោកមានការប្រែប្រួល ។ ប្រែប្រួលដែលលោក ឆេង គឹមឡុង សំដៅដល់នោះ គឺនឹងធ្វើឲ្យសេដ្ឋកិច្ច រំជើបរំជួល ព្រោះការដឹកនាំរ បស់លោកត្រាំ ទៅលើអ្វី តែងតែធ្វើឡើងដោយការ ប្រញាប់ប្រញាល់ មិនបានគិតគូរវែងឆ្ងាយ ហើយទទួលបានមកវិញ នូវការជំទាស់ពីមតិនានា។ នេះជាអាណត្តិទី២របស់លោក ត្រាំ ហើយ សម្រាប់ជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិក ក្នុងវ័យ៧៨ឆ្នាំ បន្ទាប់ពីលោក បានកាន់តំណែងក្នុងអាណត្តិទី១កាលពីឆ្នាំ២០១៦ដល់២០២០។ លោក ឆេង គឹមឡុង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៧ វិច្ឆិកាថា “ខ្ញុំយល់ឃើញថា សេដ្ឋកិច្ចពិភពលោក ក្នុងអាណត្តិដែលលោកដូណាល់ ត្រាំ ចូលកាន់តំណែង ជាប្រធានាធិបតីជាលើកទី២ អាច នឹងមានការរំជើបរំជួល ដូចនៅក្នុងអាណត្តិមុនដែលគាត់ … Continue reading លោក ឆេង គឹមឡុង ៖ លោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាថ្មី អាចនឹងធ្វើឲ្យសេដ្ឋកិច្ច ពិភពលោកប្រែប្រួល