ព្រះមហាក្សត្រ បញ្ចប់មុខដំណែង លោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាថ្ងៃ៦ វិច្ឆិកា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង របស់លោក ដួង តារា ពីរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ។ កាលពីថ្ងៃ១៧ តុលា លោក ដួង តារា ត្រូវបានតំណាង អយ្យការអមសាលាដំបូង ចោទប្រកាន់ពីបទ “ឆបោក” និងបញ្ជូនទៅកាន់ពន្ធនាគារ ។ ករណីលោក ដួង តារានេះ ក៏ជាប់ពាក់ព័ន្ធជាមួយលោក លី សាម៉េត ហៅគ្រូមា ផងដែរ ដែលលោក លី សាម៉េត ក៏ត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារ កាលពីថ្ងៃ៥ វិច្ឆិកា ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed