ទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណ ត្រូវបានប្រមូលទុក នៅតំបន់រមណីយដ្ឋានអង្គរ នារដូវវស្សានេះ
ភ្នំពេញ ៖ ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះ មានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ ដែលមានក្នុងតំបន់រមណីយដ្ឋានអង្គរ។ មន្រ្តីអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណ ឬម៉ែត្រគូប ត្រូវបានប្រមូលទុកនារដូវវស្សាឆ្នាំនេះ។ នេះបើតាមហ្វេសប៊ុក អាជ្ញាជាតិអប្សរា ។ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ការប្រមូលទឹកចូលអាងស្ដុកទឹកសំខាន់ៗនៅតំបន់រមណីយដ្ឋានអង្គរ គឺសម្រេចបាន១០០ភាគរយ ក្នុងនោះរាប់ទាំងបារាយណ៍តូចធំ កសិន្ធុទឹក អូរ និងប្រឡាយជាដើម។ អ្នកជំនាញរូបនេះបញ្ជាក់ថា «ទឹកដែលប្រមូលបានទាំងនេះ មានបរិមាណជាង៦០លានម៉ែត្រត្រីគុណ ដែលត្រៀមសម្រាប់ ការប្រើប្រាស់នា រដូវប្រាំងខាងមុខ ក្នុងនោះរាប់ទាំងការងារ អភិរក្សប្រាសាទ បរិស្ថាន និងវិស័យកសិកម្មសម្រាប់ ប្រជាពលរដ្ឋ នៅតំបន់ជុំវិញប្រមាណ ៧ពាន់ហិកតា ។ បរិមាណនេះ គឺមានចំនួនប្រហាក់ ប្រហែលនឹងឆ្នាំទៅមិញដែរ ដោយមិនបារម្ភពីកង្វះខាតទឹកនៅតំបន់ឡើយ» ។ លោក ភឿន សុឃីម បន្ថែមថា ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ … Continue reading ទឹកភ្លៀងជាង ៦០លានម៉ែត្រត្រីគុណ ត្រូវបានប្រមូលទុក នៅតំបន់រមណីយដ្ឋានអង្គរ នារដូវវស្សានេះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed