ជនជាតិវៀតណាម ២៥នាក់ ត្រូវបានបណ្ដេញពីកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការងារខុសច្បាប់
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិវៀតណាមចំនួន ២៥នាក់ ត្រូវបានបណ្ដេញពីចេញកម្ពុជា តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក (ខេត្តកំពត) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ (ស្រី១៩នាក់) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក (ខេត្តកំពត) ករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់។ ក្នុងនោះ ទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ចំនួន ១នាក់, ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ៦នាក់, (ស្រី៤នាក់) និងទទួលពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ១៨នាក់ (ស្រី១៥នាក់)៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed