អ្នកតាមដានភូមិសាស្រ្តនយោបាយ ចង់ឃើញទំនាក់ទំនងកម្ពុជា-អាមេរិក ជឿទុកចិត្តគ្នា ក្នុងពេលលោក ត្រាំ ដឹកនាំ

ភ្នំពេញ៖ ក្រោយពីលោកដូណាល់ ត្រាំជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកទី៤៧ ម្តងទៀតពិភព លោកទាំងមូលបានធ្វើការព្យាករណ៍ផ្សេងៗគ្នាពីស្ថានភាពសន្តិសុខសង្គម នយោបាយ និងសេដ្ឋកិច្ចជាដើមមិនខុសគ្នា ពីបណ្តាប្រទេសមួយចំនួនដែរ លោក ឈាង វណ្ណារិទ្ធ ជាអ្នកតាមដានភូមិសាស្រ្តនយោបាយ របស់កម្ពុជាមួយរូបដែរនោះ ក៏បានបង្ហាញក្តីរំពឹងថា ចង់ឃើញពីទំនាក់ទំនងល្អបន្ថែមទៀត រវាងកម្ពុជា-អាមេរិក ក្រោមការដឹកនាំពីលោកត្រាំ ដោយស្តែងពីការជឿទុក ចិត្តគ្នាទៅវិញទៅមក។ លោក ឈាង វណ្ណារិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៧ វិច្ឆិកាថា នាពេលបច្ចុប្បន្នសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរហើយ ប៉ុន្តែអ្វីដែលលោកចង់ឃើញនោះ គឺចង់ឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ រឹតតែមានចំណងមិត្តល្អបន្ថែមទៀត។ លោកគូសបញ្ជាក់ថា “ក្នុងទំនាក់ទំនងកម្ពុជា-អាមេរិក យើងរំពឹងចង់ឃើញទំនងទំនងដែលមានស្ថិរភាព និងមានចំណងមិត្តភាពល្អជាមួយនឹង ការគោរពជឿទុកចិត្តគ្នាទៅវិញទៅមក” ។ សម្រាប់ក្នុងពិភពលោកវិញ អ្នកតាមដានភូមិសាស្រ្តនយោបាយរូបនេះ ក៏រំពឹងទុកថា អាមេរិក នឹងធ្វើកិច្ចការ បន្ថែមទៀតទៅលើការពង្រឹងប្រព័ន្ធនៃសន្ដិភាព និងវិបុលភាពពិភពលោក។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី របស់អាមរិកកាលពីថ្ងៃ៤ វិច្ឆិកា ដែលមានការប្រកួតប្រជែងគ្នារវាងលោកដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ជាមួយលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ … Continue reading អ្នកតាមដានភូមិសាស្រ្តនយោបាយ ចង់ឃើញទំនាក់ទំនងកម្ពុជា-អាមេរិក ជឿទុកចិត្តគ្នា ក្នុងពេលលោក ត្រាំ ដឹកនាំ