សម្ដេចធិបតី ហៅលោក ជេម សុខ មកលេងស្រុកខ្មែរ មើលការអភិវឌ្ឍ ហើយគ្មានអ្នកណាចាប់ខ្លួនទេ
កែប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសហៅលោក សុខ សុគន្ធ ឬជេម សុខ មកលេងស្រុកខ្មែរ ដើម្បីមើលការអភិវឌ្ឍ និងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជា ហើយក៏គ្មានអ្នកណាចាប់លោកដែរ។ ការហៅឲ្យលោក ជេម សុខ មកស្រុកខ្មែរនេះ សម្តេចក៏បង្ហើបលទ្ធភាពឲ្យលោក ជេម សុខ បានជួបបណ្តារដ្ឋមន្ដ្រី នៅតាមក្រសួងស្ថាប័ននានាផងដែរ។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីលោក ជេម សុខ បាននិយាយថា «រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ គឺមិនធ្វើអ្វីបានទាំងអស់ ក្រៅពីសម្ពោធសមិទ្ធផលតិចតួច»។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ នៅព្រឹកថ្ងៃទី១១ វិច្ឆិកា សម្ដេចធិបតី បានឆ្លើយតបទៅលោក ជេម សុខថា សម្ដេចហួសចិត្តជាខ្លាំងចំពោះការ លើកឡើងរបស់លោក ជេម សុខ ដោយដឹងតាមគេតៗគ្នាដោយមិនបានមកឃើញពីស្រុកខ្មែរផ្ទាល់ភ្នែក។ សម្ដេចក៏បានផ្តាំផ្ញើដល់ លោកជេម សុខ ដែលសម្តេចហៅគាត់ថា … Continue reading សម្ដេចធិបតី ហៅលោក ជេម សុខ មកលេងស្រុកខ្មែរ មើលការអភិវឌ្ឍ ហើយគ្មានអ្នកណាចាប់ខ្លួនទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed