ឃាត់ខ្លួនបុរសម្នាក់ សម្ងំកាប់ព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់!
កំពង់ធំ: មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់ស្នាក់ការរងតំបន់ តាឡេង បានរួមសហការជាមួយ នឹងស្នាក់ការ ព្រះអាទិត្យ.ស្នាក់ការអូរតាលោក.និងស្នាក់ការ.អូរងាវ ជាច្រើនរូបបានចុះល្បាត ដើម្បីថែរក្សាការពារដែន ជម្រកសត្វព្រៃព្រៃឡង់ ។ នៅក្នុងកិច្ចប្រតិបត្តិការនេះ កងកម្លាំងមន្ត្រីបរិស្ថាន បានចេញពីស្នាក់ការព្រះអាទិត្យល្បាត ដល់ចំណុចអូរតាប៉ងចំណុចUTM 56 0778.1438727កងកម្លាំងបានកម្ទេចជំរុំអាឈើមួយកន្លែង។ បន្ទាប់មកកងកម្លាំងបានចុះល្បាត ដល់តំបន់អូតាប៉ង ដែលមានUTM 561070.1439223 ក៏បានជួបប្រទះដីព្រៃកាប់រៀនថ្មីៗ មួយកន្លែងនៅក្នុងអំឡុងខែ 10 ចំនួនប្រហែល1.20ហិតា។ ក្រោយពីបានជួបប្រទះដីព្រៃដែលត្រូវបានគេលួចកាត់ទន្ទ្រានរៀនយកនោះកងកម្លាំងក៏បានបន្តរដំណើរឆ្ពោះទៅដល់តំបន់អូរតាប៉ង ចំណុចយូធីអឹម 56 0478.14 39 858 ក៏បានធ្វើប្រទះជាមួយនឹងជនសង្ស័យ 1នាក់ដែលកំពុងតែលាក់ខ្លួន ពួនសម្ងំអាឈើក្នុងព្រៃព្រៃឡង់ ហើយក៏បានធ្វើការឃាត់ខ្លួន និងបានដកហូតម៉ាស៊ីនរណាន្តមួយគ្រឿង និងកាំភ្លើងហ្គាសមួយដើមទៀតផង។ ជនជាប់សង្ស័យគឺមានឈ្មោះឃីម រដ្ឋាអាយុ 38 ឆ្នាំនៅភូមិ រ៉ងខ្នាយ ឃុំមានឫទ្ធិស្រុកសណ្ដាន់ខេត្តកំពង់ធំ។ បច្ចុប្បន្នជនជាប់សង្ស័យ ត្រូវបានបញ្ជូនទៅកាន់មន្ទីរបរិស្ថាន ខេត្តកំពង់ធំ ដើម្បីចងក្រងសំណុំរឿង អនុវត្តទៅតាមនីតិវិធីច្បាប់៕ដោយសំនៀង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed