សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម

ភ្នំពេញ៖ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម និងជំនួញឥទ្ធិពលអកម្ម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៥៦ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីជំនួញឥទ្ធិពលសកម្ម, ជំនួញឥទ្ឋិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ឋិពលអកម្ម ដែលមានជនត្រូវចោទមានខ្លួនចំនួន ២នាក់ គឺ ១.ឈ្មោះ អ៊ុត ធី ភេទប្រុស អាយុ ៦៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលសកម្ម និង២.ឈ្មោះ មួង ឃីម ភេទប្រុស អាយុ ៦១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម ព្រមទាំងមានជនត្រូវចោទចំនួន ២នាក់ទៀត គឺ ១.ឈ្មោះ ដួង … Continue reading សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម