ព្រះមហាក្សត្រ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង និងតែងតាំងមុខតំណែង ឯកអគ្គរាជទូតថ្មី ៩រូប
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង និងតែងតាំងមុខតំណែង ឯកអគ្គរាជទូត ៩រូប ។ ព្រះរាជក្រឹត្យព្រះមហាក្សត្រ ត្រាស់បង្គាប់៖ ១ ត្រាស់បង្កាប់ បញ្ចប់មុខតំណែង លោក កែវ ឈា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងប្រចាំរដ្ឋម៉ិកស៊ីកកូ ដែលមាននិវេសនដ្ឋាន នៅទីក្រុងវ៉ាស៊ីតោន សហរដ្ឋអាមេរិក និងត្រាស់បង្គាប់តែងតាំងលោក កែវ ឈា ជាតំណាងអចិន្ត្រៃយ៍ និងជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងប្រចាំប្រទេសកាណាដា ដែលមាននិវេសនដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ២ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោក កុយ ភួង ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា និងប្រចាំសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា … Continue reading ព្រះមហាក្សត្រ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង និងតែងតាំងមុខតំណែង ឯកអគ្គរាជទូតថ្មី ៩រូប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed