ប្រមុខការទូត កម្ពុជា-ចិន ហាក់មាននិស្ស័យដូចគ្នា
ភ្នំពេញ៖ វិស័យការទូត គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់នាំប្រទេសជាតិ ឱ្យមានភាពខ្ពង់ខ្ពស់ ស្មើសិទ្ធស្នើភាព និងបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយបណ្ដាប្រទេសនានា ក្នុងសកលលោក ។ ដូច្នេះប្រមុខការទូត ដាច់ខាតត្រូវតែជាមនុស្សស្មោះត្រង់និងជិតស្និទ្ធបំផុត ជាមួយមេដឹកនាំកំពូលនៃបណ្ដាប្រទេសនីមួយៗ។ លោក វ៉ាង យី ដែលគេបានស្គាល់ថា ជាប្រមុខការទូតដ៏ឆ្នើមរបស់ចិន បានកាន់តំណែងជារដ្ឋមន្រ្តីការបរទេសដំបូង ក្នុងឆ្នាំ២០១៣ និងលាឈប់ក្នុងរយៈពេលប្រមាណ៧ខែ កាលពីចុងឆ្នាំ២០២២ ហើយវិលត្រឡប់មកកាន់តំណែងជាថ្មី នៅពាក់កណ្ដាលឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន។ លោក ប្រាក់ សុខុន ដែលធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមានតួនាទីជាអនុប្រធានព្រឹទ្ធសភានៃកម្ពុជា បានវិលត្រឡប់មកកាន់តំណែងជារដ្ឋមន្រ្តីការទេសជាថ្មី បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ដូចនេះប្រមុខការទូតទាំងពីររូប គឺលោក វ៉ាង យី និង លោក ប្រាក់ សុខុន ហាក់មាននិស្ស័យដូចគ្នា ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំកំពូលនៃប្រទេស ឱ្យវិលត្រឡប់មកកាន់តំណែងដ៏សំខាន់នេះវិញ បន្ទាប់ពីមានការលាលែងមួយរយៈពេល៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed