សម្តេចធិបតី ៖ ផ្ទៃក្រឡាដីប្រទេសកម្ពុជា តាមការវាស់វែងថ្មី មាន១៨១៤៣៦គីឡូម៉ែត្រការ៉េ មិនបាត់ឡើយមានតែលើស

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ផ្ទៃក្រឡាផ្ទៃដីនៃប្រទេសកម្ពុជា តាមរយៈការវាស់វែងសាកល្បងប្រើបច្ចេកវិទ្យា GPS ថ្មី ដែលបានឯកភាពគ្នា ដោយមិនទាន់រាប់បញ្ចូលផ្ទៃដីដែនកោះ កម្ពុជា មានផ្ទៃក្រឡា ១៨១៤៣៦គីឡូម៉េត្រការ៉េ សបញ្ជាក់ថា មិនត្រឹមតែមិនបាត់ក្រោម១៨១០៣៥ហើយនោះ ថែមទាំងមានការកើនឡើងប្រមាណ៤០០គីឡូម៉ែត្រការ៉េទៀតផង ។ ការលើកឡើងពីផ្ទៃក្រឡាថ្មីនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង បានបន្តបញ្ឆេះកំហឹង និងធ្វើឱ្យពលរដ្ឋ ភ័ណ្ឌច្រឡំ ជាមួយនឹងរដ្ឋាភិបាល ពីមួយទៅមួយ ពោលបន្ទាប់ពីរឿង CLV ចូលដល់រឿងថ្មីៗនេះ លើបញ្ហាដែនកោះជាប់ប្រទេសថៃវិញម្តង គឺកោះគុត ។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ក្រោយពីយើងវាស់វែង អានឹងយើងមិនទាន់រៀបចំរាប់ដីកោះ ដីអីផង មានបងប្អូនខ្លះ ទៅសាក់លើខ្នង ១៨១០៣៥គីឡូម៉ែត្រការ៉េ ប្រយ័ត្នត្រូវដូរណា ព្រោះយើងគ្រាន់តែវាស់ឆ្នាំ២០១២ ផ្ទៃក្រឡាដីរបស់យើង ឡើង ១៨១៤៣៦គីឡូម៉េត្រការ៉េ មិនទាន់រាប់កោះផង មិនមែនបាត់ក្រោម១៨១០៣៥ទេ គ្រាន់តែយើងវាស់សាកល្បងប្រើបច្ចេកវិទ្យា … Continue reading សម្តេចធិបតី ៖ ផ្ទៃក្រឡាដីប្រទេសកម្ពុជា តាមការវាស់វែងថ្មី មាន១៨១៤៣៦គីឡូម៉ែត្រការ៉េ មិនបាត់ឡើយមានតែលើស