ភ្នំពេញ៖ បន្ទាប់ពីរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត កាលពីថ្ងៃម្សិលមិញរួចមកហើយនោះ នាថ្ងៃទី២១ វិច្ឆិកានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាផ្លូវការ ។ ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ។ គួរឲ្យដឹងផងដែរថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្លាប់ជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ហើយចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ លោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ដោយឡែកនៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ លោកត្រូវបានតែងតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed