ភ្នំពេញ៖ ខណៈកំពុងស្ថិតក្នុងដំណាក់កាល ចរចានៅឡើយរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃពីករណីកោះគុតដែលជាតំបន់ត្រួតស៊ីគ្នា ហើយក្រុមប្រឆាំងនៅក្រៅស្រុក ដែលសម្តេចតេជោហៅថា ក្រុមជ្រុលនិយមបានញុះញង់ឲ្យប្រជាពលរដ្ឋ ធ្វើបាតុកម្មនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើង ជាសំណួរទៅកាន់រាជរដ្ឋាភិបាល និងក្រុមអ្នកច្បាប់ថា តើគួរតាក់តែងច្បាប់ដាក់ពួកនេះ ទៅក្រុមភេរវកម្មហើយឬនៅ?។ បច្ចុប្បន្នក្រុមប្រឆាំនៅក្រៅប្រទេសបានយកបញ្ហាកោះគុតមកធ្វើជាប្រធានបទសម្រាប់វាយប្រហាររាជរដ្ឋាភិបាល ក្រោយពីតំបន់CLVត្រូវបានភាគីកម្ពុជាសម្រេចដកខ្លួនចេញ កាលពីអំឡុងខែតុលា។ សម្រាប់ករណីនេះត្រូវបានសម្តេចតេជោ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាង ព្រះមហាក្សត្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ នាថ្ងៃ២១ វិច្ឆិកា លើកឡើងថា បញ្ហាកោះគុតត្រូវបានក្រុមជ្រុលនិយម ទាំងនៅកម្ពុជានិងថៃបានយកមកធ្វើជាប្រធានបទ វាយប្រហារមកលើរាជរថ្ឋាភិបាលកម្ពុជា បន្ទាប់ពីបញ្ហាCLV។ សម្តេចថា ក្នុងនោះពួកក្រុមជ្រុលនិយមនៅក្រៅប្រទេស បានញុះញង់ឲ្យពលរដ្ឋនៅក្នុងប្រទេស ធ្វើបាតុកម្មដើម្បីទាមទារយកកោះគុតនេះ។ ដូច្នេះសម្តេចតេជោក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ដោយទុកឱកាសឲ្យរាជរដ្ឋាភិបាលកម្ពុជា និងថៃធ្វើការជាមួយគ្នាសិន។ ក្នុងគ្រាកោះគុតនេះ សម្តេចអះអាងថា មានពលរដ្ឋតិចទេដែលបានស្គាល់។ សម្តេចតេជោគូសបញ្ជាក់ថា “ឥឡូវនេះគេកំពុងធ្វើថា ឲ្យប្រជាជនកម្ពុជាធ្វើបាតុកម្មដើម្បីរុញ រដ្ឋាភិបាលឲ្យប្តឹងទៅតុលាការអន្តរជាតិ ។ ដំបៅមិនឈឺយកឈើចាក់ រឿងគេកំពុងជជែកគ្នា ឯងរុញ…តើនេះជាអ្វីទៅ ជាអំពើអ្វីដែលម្តងហើយម្តងទៀតរុញឲ្យ ប្រជាជនមិនទទួលបានក្តីសុខណាមួយ តាមរយៈនៃការបង្កើតចលនាប្រឆាំង”។ សម្តេចតេជោសង្កត់ធ្ងន់ថា “តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬអ្នកតាក់តែងច្បាប់ដើម្បីរៀបចំនូវច្បាប់ … Continue reading សម្តេចតេជោ៖ ក្រុមជ្រុលនិយមញុះញង់ពលរដ្ឋ ឲ្យធ្វើបាតុកម្មរឿងកោះគុត តើគួរធ្វើច្បាប់ដាក់ពួកនេះ ជាក្រុមភេរវកម្មឬនៅ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed