រដ្ឋមន្ដ្រី កែវ រតនៈ ៖ បច្ចុប្បន្នប្រព័ន្ធអគ្គិសនីគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រី នៃក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា បច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិ បានគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្ដឱ្យលំនៅឋាន ប្រជាពលរដ្ឋ រហូតដល់៩៧.៨២%។ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ របស់ ក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោករដ្ឋមន្ដ្រី កែវ រតនៈ បានឲ្យដឹងថា ក្រសួង បន្ដធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធបញ្ជូនរង និងចែកចាយ ដើម្បីពង្រីកវិសាលភាព និងសមត្ថភាពផ្គត់ផ្គង់ ឲ្យបានដល់គ្រប់ទីកន្លែង។ លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «បច្ចុប្បន្នប្រព័ន្ធបណ្តាញជាតិបានគ្របដណ្តប់ ៩៩.១៥%នៃចំនួនភូមិទូទាំងប្រទេស និងភ្ជាប់ចរន្ដឱ្យលំនៅឋាន ប្រជាពលរដ្ឋរហូតដល់៩៧.៨២% នៃលំនៅឋានទូទាំងប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់ ទទួលបានការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីស្មើភាពគ្នា ទាំងថ្លៃ ទាំងគុណភាព ទាំងការភ្ជាប់ចរន្ត … Continue reading រដ្ឋមន្ដ្រី កែវ រតនៈ ៖ បច្ចុប្បន្នប្រព័ន្ធអគ្គិសនីគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed