សម្តេចតេជោ ៖ ប្រទេសអះអាងខ្លួន ជាជើងឯកពិភពលោក នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានយកសិទ្ធិមនុស្ស ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ ថ្លែងចេញពីវេទិកា នៃមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្ស នយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)នៅព្រឹកថ្ងៃទី២២ វិច្ឆិកាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងទៅកាន់ប្រទេសមួយ ដែលតាំងខ្លួនឯងជាបិតាប្រជាធិបតេយ្យថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ និងស្របច្បាប់ ។ សម្តេចតេជោបន្តថា “អស់ជាច្រើនទស្សវត្សរ៍ បណ្តា ប្រទេសដែលអះអាងថា ជាជើងឯកពិភពលោកនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្ររបបខ្មែរ ក្រហម ក្នុងការប្រឆាំង នឹងរាជរដ្ឋាភិបាល ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្ស ត្រូវបានគេប្រើប្រាស់ ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ជាក់ស្តែង បដិវត្តន៍ពណ៌មួយត្រូវបានប៉ុនប៉ងធ្វើឡើង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា”។ សម្តេចបន្តរំលឹកថា សម្តេចមិនដែលភ្លេចនោះទេ ក្នុងការរំលឹកប្រទេសដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ កុំឲ្យសាងកំហុស ជាលើកទីបីមកលើកម្ពុជា។ លើកទី១ គឺនៅពេលដែលពួកគេគាំទ្ររបប លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ … Continue reading សម្តេចតេជោ ៖ ប្រទេសអះអាងខ្លួន ជាជើងឯកពិភពលោក នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានយកសិទ្ធិមនុស្ស ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា