សម្តេចធិបតី ពន្យល់ថា មុននឹងជីកព្រែកជីកហ្វូណន ទាមទារគិតពីផលប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវជាមុនសិន

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការហួសចិត្ត ចំពោះអ្នកនយោបាយទុតចរិតមួយចំនួន លើកយកបញ្ហាការជីកព្រែកហ្វូណនតេជោ ទៅបន្លាចប្រជាពលរដ្ឋ ខណៈសម្តេចពន្យល់ឱ្យដឹងថា កិច្ចការងារនេះ ត្រូវកំណត់និយាមការឱ្យបានច្បាស់ ពិនិត្យលើត្រាយផ្លូវ ជាពិសេសដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនមុននឹងជីក ដែលនេះទាមទារឱ្យរាជរដ្ឋាភិបាល គិតគូពីផលប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវជាមុនសិន ។ ការពន្យល់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្រោយមានការជជែក លើបណ្តាញសង្គមនាពេលកន្លងមកនេះ ដោយលើកពីមូលហេតុផ្សេងៗគ្នា រហូតចោទរាជរដ្ឋាភិបាល គ្មានថវិកាសាងសង់ព្រែកជីកហ្វូណន ទើបបានជាមិនទាន់ឃើញមានគ្រឿងចក្រចូលជីក ពោលគឺមិនមានវឌ្ឍនភាពនៃការសាងសង់ ចាប់តាំងពីរាជរដ្ឋាភិបាល បានសម្ពោធបើកការដ្ឋាន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤មក ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣២ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “សូមបញ្ជូនសារទៅប្រាប់ នីតិវិធីនៃការធ្វើ គេមែនសម្ពោធហើយ គេទៅដល់ដាក់ឈូសឆាយទេ អានឹងបានប្រជាជនស្រែកយំ គេត្រូវកំណត់និយាមការឱ្យបានច្បាស់ ពិនិត្យឡើងវិញកន្លែងណាត្រាយផ្លូវ ចុះទៅដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនដែលប៉ះពាល់ ស្រេចគ្នាហើយ … Continue reading សម្តេចធិបតី ពន្យល់ថា មុននឹងជីកព្រែកជីកហ្វូណន ទាមទារគិតពីផលប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវជាមុនសិន