ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងសារទៅកាន់មិត្តភិក្តបរទេស សុំការយោគយល់ ចំពោះការប្រើកណ្តាប់ដៃដែក នាពេលកន្លងមក ត្រួតត្រាទៅលើសភាពការណ៍ ដើម្បីកុំឲ្យមានបដិវត្តន៍ពណ៌កើតឡើង ដែលក្រុមប្រឆាំងធ្វើសកម្មភាពនានា ក្នុងទម្រង់ប្រឆាំងរាជរដ្ឋាភិបាល។ ក្នុងសម័យប្រជុំលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃ២៤ វិច្ឆិកានេះ សម្តេចតេជោ បានលើកពីបញ្ហាសង្គ្រាម នាពេលកន្លងមក ដែលធ្វើឲ្យពលរដ្ឋខ្មែររងការឈឺចាប់ ដែលមកដល់បច្ចុប្បន្នត្រូវធ្វើយ៉ាងណា ជៀសវាងកុំឲ្យមានសង្គ្រាមកើតឡើងទៀត។ នៅចំពោះមុខបណ្តាថ្នាក់ដឹកនាំសភា អន្តរជាតិ សម្តេចតេជោសង្កត់ធ្ងន់ថា “យើងខ្ញុំទទួលការឈឺចាប់ វាលើសពីការគ្រប់គ្រាន់ហើយ យើងខ្ញុំអត់ត្រូវការ នូវសង្គ្រាមណាមួយ ដែលត្រូវបង្កើតនៅកម្ពុជានោះទេ ដូច្នេះបានជាសុំការយោគយល់ពីប្រិយមិត្តបរទេស នៅពេលដែលហ៊ុន សែន ប្រើកណ្តាប់ដៃដែកកន្លងទៅ ដើម្បីត្រួតត្រាសភាពការណ៍ កុំឲ្យបដិវត្តន៍ពណ៌កើតឡើង គឺដើម្បីធានានូវភាពសុខសាន្ត របស់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ” ។ ជាមួយគ្នានេះ សម្តេចបានលើកពីគុណសម្បត្តិ នៃសន្តិភាពដែរថា សន្តិភាពគឺជាកិច្ចការសំខាន់ ដែលត្រូវការពារ ដូច្នេះមុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាពជាមុនសិន ព្រោះគ្មានសន្តិភាព មិនអាចធ្វើអ្វីបាននោះទេ ។ សម្តេចតេជោក៏បានរំលឹកថា … Continue reading សម្តេចតេជោ សុំការយោគយល់ ពីមិត្តបរទេស ដែលប្រើកណ្តាប់ដៃដែក ត្រួតត្រាសភាពការណ៍ កុំឲ្យកើតមាន បដិវត្តន៍ពណ៌
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed