អគ្គនាយកដ្ឋាន ពន្ធនាគារ ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ចំពោះការដឹកជនជាប់ឃុំ ទៅកាន់តុលាការ

ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំប្រធានមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ដ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ចំពោះការដឹកជនជាប់ឃុំទៅកាន់តុលាការ ពិសេសពិនិត្យឱ្យបានច្បាស់លើសម្ភារ។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោកអគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ត ដើម្បីប្រជុំត្រួតពិនិត្យលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ ខែធ្នូ ឆ្នាំ២០២៤ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ លោក អគ្គនាយក បានផ្តល់អនុសាសន៍ណែនាំ ជាការងារដំណោះស្រាយដល់នាយកដ្ឋានជំនាញ និងប្រធានមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ត ដើម្បីបន្តអនុវត្ត និងត្រូវយកចិត្តទុកដាក់ការងារចាំបាច់មួយចំនួនដូចខាងក្រោម ៖ ទី១- ត្រូវសម្រេចឱ្យបាន ១០០% នូវការសាងសង់បន្ទប់សុវត្ថិភាព សម្រាប់មន្ត្រីនៅគ្រប់អង្គភាពទាំងអស់។ ទី២- សូមប្រធានមណ្ឌល អប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ដ ទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ ចំពោះការដឹកជនជាប់ឃុំទៅកាន់តុលាការ ត្រូវពិនិត្យឱ្យបានច្បាស់លើសម្ភារ និងសំលៀកបំពាក់ជន ជាប់ឃុំទៅតាមនីតិវិធីពន្ធនាគារ។ ទី៣- ចំពោះរថយន្តដឹកជញ្ជូន ជនជាប់ឃុំនៅតាមផ្លូវ នៅពេលដែលជិតដល់ចំណុចមន្ទីរពេទ្យ … Continue reading អគ្គនាយកដ្ឋាន ពន្ធនាគារ ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ចំពោះការដឹកជនជាប់ឃុំ ទៅកាន់តុលាការ