ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវ ឱ្យមានការបញ្ឈប់ នូវជម្លោះហិង្សា ដែលកើតមាន ចំពោះសហគមន៍ ក៏ដូចជាសង្គ្រាម

ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអំពាវនាវឱ្យមានការបញ្ឈប់ នូវជម្លោះហិង្សា ដែលកើតមាន ចំពោះសហគមន៍ក៏ដូចជាសង្គ្រាម ដែលកើតមានរវាងសហគមន៍ និងសហគមន៍ ។ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា អាយភីធីភី (IPTP) ក្រោមមូលបទ «ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន» នៅរាជធានីភ្នំពេញ ដែលសភា កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីបិទសម័យប្រជុំនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអំពាវនាវ ឱ្យមានការបញ្ឈប់នូវជម្លោះហិង្សា ដែលកើតមានចំពោះសហគមន៍ ក៏ដូចជា សង្គ្រាមដែលកើតមាន រវាងសហគមន៍ និងសហគមន៍ ដោយសម្តេចបានគូសបញ្ជាក់ថា សាររបស់យើង គឺមានភាពច្បាស់លាស់ណាស់ថា នៅពេលដែលយើងមករួមគ្នាដើម្បីត្រួសត្រាយ ដើម្បីឱ្យមានដំណោះ ស្រាយប្រកបដោយសន្តិវិធីដែលប្រជាជាតិទាំងឡាយជ្រើសរើសយកសន្តិភាព ចៀសជាងជម្លោះ ការ ទូតចៀសជាងវិវាទ ការយោគយល់ និងការអត់ឱនជាគោល ។ សម្តេចប្រធានរដ្ឋសភាបានបន្តថា៖” យើងអំពាវនាវសូមឱ្យមានសន្តិភាព … Continue reading ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវ ឱ្យមានការបញ្ឈប់ នូវជម្លោះហិង្សា ដែលកើតមាន ចំពោះសហគមន៍ ក៏ដូចជាសង្គ្រាម