លោក អ៊ុច បូររិទ្ធ ជាប់ឆ្នោតជាអនុប្រធានទី១ និងលោក ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២ នៃព្រឹទ្ធសភា

ភ្នំពេញ៖ លោក អ៊ុច បូររិទ្ធ ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើស ជាអនុប្រធានទី១ នៃព្រឹទ្ធសភា ជំនួសលោក ប្រាក់ សុខុន ខណៈលោក ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ បានបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភា ជំនួសលោក ប្រាក់ សុខុន ដែលត្រូវទៅបំពេញភារកិច្ចថ្មី និងបោះឆ្នោតជ្រើសរើស អនុប្រធានទី២ ព្រឹទ្ធសភាថ្មី ដែលមានសមាសភាពដូចខាងក្រោម៖ ១. លោកអ៊ុច បូរិទ្ធ ទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិក ទាំងមូល។២. លោក ធន់ វឌ្ឍនា ទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួន សមាជិកទាំងមូល។ ស្របតាមលទ្ធផល … Continue reading លោក អ៊ុច បូររិទ្ធ ជាប់ឆ្នោតជាអនុប្រធានទី១ និងលោក ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២ នៃព្រឹទ្ធសភា