កម្ពុជា ផ្តល់ភាពជាម្ចាស់អាជីវកម្មបរទេស ១០០% ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ ភាគរយ ដោយមិនមានការរឹតបន្តឹងលើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ នេះជាចំណុចខុសគ្នាជាមួយ ប្រទេសមួយចំនួនក្នុងតំបន់។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរី បំផុតនៅអាស៊ី។ សម្តេចបវរធិបតី មានប្រសាសន៍ថា «ទាំងនេះ មិនមែនគ្រាន់តែជាពាក្យរបស់ខ្ញុំទេ គោលនយោបាយទាំងនេះ ត្រូវបានចែកពេញលេញ នៅក្នុងការប្ដេជ្ញាចិត្តរបស់យើងចំពោះ WTO នៅក្នុងច្បាប់របស់យើង។ ជាឧទាហរណ៍ យើងបានផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះគឺជាចំណុចខុសគ្នា ជាមួយប្រទេសមួយចំនួននៅក្នុងតំបន់»។ សម្តេចបវរធិបតី បន្ដថា តាមរយៈការអនុញ្ញាតឱ្យអ្នកវិនិយោគរក្សា ប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន ពិតជាបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែង … Continue reading កម្ពុជា ផ្តល់ភាពជាម្ចាស់អាជីវកម្មបរទេស ១០០% ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed