ភ្នំពេញ ៖ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាថ្ងៃទី២៦ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើមិត្តវៀតណាម ជួយស្រាវជ្រាវរកឯកសារ និងកំណត់ត្រាបន្ថែមទៀត អំពីសកម្មភាពរបស់សម្តេច នៅក្នុងចលនាតស៊ូរំដោះជាតិ ដើម្បីអ្នកជំនាន់ក្រោយ បានសិក្សាស្វែងយល់។ ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ចាប់តាំងពីឆ្នាំ១៩៦៧ និងបានលើកឡើងអំពីការចែករំលែកនូវការធ្វើបាឋកថាពិសេសរបស់សម្តេច នៅក្នុងពិធីបើក IPTP លើកទី១១ ដើម្បីជាការលើកតម្លៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងឱ្យពិភពលោកទទួលស្គាល់អំពីតួនាទីរបស់វៀតណាមនៅក្នុងការរំដោះកម្ពុជា។ សម្តេចបានបន្តលើកឡើងថា វិមានឈ្នះ-ឈ្នះ គឺជាផ្នែកមួយដ៏សំខាន់ នៃការរក្សាទុកប្រវត្តិទំនាក់ទំនងនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើមិត្តវៀតណាមជួយស្រាវជ្រាវរកឯកសារ និងកំណត់ត្រាបន្ថែមទៀត អំពីសកម្មភាពរបស់សម្តេចនៅក្នុងចលនាតស៊ូរំដោះជាតិ ដើម្បីអ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់ ។ ឆ្លៀតឱកាសនោះ សម្តេចតេជោក៏បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ដែលបានកត់ត្រាជាប្រវត្តិសាស្រ្ត និងបង្ហាញនៅវិមានឈ្នះ-ឈ្នះ ចាប់ផ្តើមតាំងពីចលនារំដោះជាតិកម្ពុជារបស់សម្តេច ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed