ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានស្ថានការណ៍ នយោបាយមួយរូបនៅកម្ពុជា បានបង្ហាញការ យល់ឃើញថា សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឲ្យមេដឹកនាំគ្រប់លំដាប់ថា្នក់របស់វៀតណាមបន្តយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរក្រោមរស់នៅភាគខាងត្បូងវៀតណាម គឺជាសារនយោបាយ ដែលផ្ដល់នូវភាពកក់ក្ដៅចំពោះបងប្អូនខ្មែរកម្ពុជា ក្រោម បន្ថែមពីលើការដង្ហែរអង្គកឋិនទានទៅទឹកដីខ្មែរក្រោមកាលពីពេលថ្មីៗនេះ ។ ក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមលោកជិន ថាញ់មិន (Tran Tranh Man) កាលពីសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគ្រាលោកបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចតេជោ បានកត់សម្គាល់ឃើញ ការយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនខ្មែរក្រោមដែលគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានា របស់អាជ្ញាធរវៀតណាម។ សម្តេចក៏បានស្នើឲ្យអាជ្ញាធរ វៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់ខ្មែរក្រោម ដែលកំពុងរស់នៅវៀតណាមផងដែរ ។ ចំពោះខ្លឹមសារនេះ លោកបណ្ឌិត យង់ ពៅលើកឡើងថា នេះគឺជាការយកចិត្តទុកដាក់បន្ថែមទៀតចំពោះការគោរពប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់បងប្អូនខ្មែរកម្ពុជាក្រោម ពីលើការរៀបចំអង្គកឋិនទានជាលើកទីមួយរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់វត្តស្ថិតនៅក្នុងដែនដីកម្ពុជាក្រោម កាលពីដើមខែវិច្ឆិកា នាពេលកន្លងទៅនេះ។ លោកគូសបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នា ថ្ងៃ២៧ … Continue reading បណ្ឌិតយង់ ពៅ ៖ សម្តេចតេជោ ស្នើវៀតណាម បន្តយកចិត្តទុកដាក់ លើពលរដ្ឋខ្មែរកម្ពុជាក្រោម គឺបានផ្តល់ភាពកក់ក្តៅដល់ពួកគាត់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed