ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា បានលើកឡើងថា ឥទ្ធិពលនៃបដិវត្តន៍ពណ៌ ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត បានបង្កអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច និងរហូតដល់នាំប្រទេសជាតិ ឱ្យចូលក្នុងសង្គ្រាមស៊ីវិលដែលពិបាករើខ្លួនចេញ ទៀតផង ។ ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា លោកគិន ភា បានលើកឡើង ក្នុងវេទិកាភ្នំពេញលើកទី៣ ស្តីពី «បដិវត្តន៍ពណ៌និង សណ្ដាប់ធ្នាប់ពិភពលោក ដែលកំពុងមានការវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ»នៅព្រឹកថ្ងៃទី២៧ ខែវិច្ចិកានេះថា ” ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះ ទិដ្ឋភាពនយោបាយពិភពលោក ត្រូវបានកំណត់ដោយព្រឹត្តិការណ៍ ជាបន្តបន្ទាប់ ដែលនាំមកនូវការផ្លាស់ប្តូរនៅក្នុងអំណាចនយោបាយ ជាមួយ នឹងការលេចឡើងនូវចលនាមហាជនប្រឆាំងនឹងរដ្ឋាភិបាល។ ចំណុចស្នូលនៃរលកចលនានេះ គឺជាអ្វីមួយដែលគេហៅថា «បដិវត្តន៍ពណ៌» ដែលបានកើតឡើងនិងបានកែប្រែទិដ្ឋភាពនយោបាយ នៅបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត រហូតដល់មជ្ឈិមបូព៌ា ដូចជា ទុយណេស៊ី លីប៊ី ស៊ៀរី យ៉េម៉ែន អេហ្ស៊ីប។ល។ និងថ្មីៗបំផុតនៅអាស៊ីខាងត្បូង គឺ ប្រទេសបង់ក្លាដែស ។ … Continue reading បណ្ឌិត គិន ភា៖ ឥទ្ធិពលបដិវត្តន៍ពណ៌ ជាបញ្ហាប្រឈម ដ៏ធ្ងន់ធ្ងរបំផុត បង្កអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed