ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឆ្លើយតបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លើយតបសារព័ត៌មានបរទេសមួយចំនួនថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក ខណៈគម្រោងនេះ កំពុងដំណើរការសាងសង់ធម្មតា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ទាប់ពីមានសារព័ត៌មានបរទេសមួយចំនួន បានចេញផ្សាយខុសទាំងស្រុង ទៅលើគម្រោងព្រែកជីកហ្វូណនតេជោ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា «ខ្ញុំសូមជម្រាបថា ព្រែកជីកហ្វូណន នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក»។ ពាក់ព័ន្ធទៅនឹង គម្រោងព្រែកជីកហ្វូណនតេជោ នេះដែរ បើតាម លោកឧបនាយករដ្ឋមន្ដ្រី មកដល់ម៉ោងនេះ មិនទាន់មានការប៉ះពាល់ដីធ្លីប្រជាពលរដ្ឋឡើយ ដោយសាររាជរដ្ឋាភិបាលចាំទឹកស្រក ដើម្បីចុះទៅបោះនិយាមការឲ្យបានត្រឹមត្រូវ នៅពេលបោះនិយាមការរួច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើដំណើរតាមក្រោយ ទៅពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីផ្តល់សំណងជូនប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ទៀថា … Continue reading ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឆ្លើយតបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក