ចិន បញ្ជាក់ពីការគាំទ្រឥតងាករេ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ពីការគាំទ្រឥតងាករេ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសលោកឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ ការបញ្ជាក់នេះក៏ស្របពេលដែលសារព័ត៌មានបរទេស រួមទាំងអ្នកនយោបាយជ្រុលនិយមមួយចំនួន បាននឹងកំពុងវាយប្រហារយ៉ាងសន្ធឹកសន្ធាប់ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ។ សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាផ្ដួចផ្ដើមឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ ក្រោយស្ថាបនារួចរាល់ «ព្រែកជីកហ្វូណនតេជោ» … Continue reading ចិន បញ្ជាក់ពីការគាំទ្រឥតងាករេ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ