រដ្ឋមន្រ្តីសុខាភិបាល ៖ ជំងឺមិនឆ្លងបណ្តាល មកពីកត្តា ហានិភ័យចម្បង៤យ៉ាង
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានលើកឡើងថា ជំងឺមិនឆ្លងបណ្តាល មកពីកត្តាហានិភ័យ ចម្បង៤យ៉ាង គឺរបបអាហារមិនមានសុខភាព កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងការប្រើប្រាស់ផលិតផលគ្រឿង ស្រវឹងប្រកបដោយគ្រោះថ្នាក់ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលា ផ្សព្វផ្សាយការអប់រំសុខភាព ចៀសវាងកត្តាហានិភ័យ នៃជំងឺមិនឆ្លងនាថ្ងៃ២៧ វិច្ឆិកាសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងពីកត្តាស្រា ក្នុងចំណោមទាំង៤យ៉ាង ដែលបណ្តាលឲ្យមានជំងឺ មិនឆ្លងថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង គឺមិនមានកម្រិត សុវត្ថិភាពនោះទេ ហើយប្រើប្រាស់ផលិតផលគ្រឿងស្រវឹងកាន់តែច្រើន បង្កហានិភ័យ ដល់សុខភាពកាន់តែច្រើន។ លោករដ្ឋមន្រ្តីបន្តថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បង្កឲ្យមានបញ្ហាសុខភាពនិងជំងឺច្រើនជាង ២០០ប្រភេទ ជាអាទិ៍ ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ។ ការប្រើប្រាស់គ្រឿងស្រវឹង ប៉ះពាល់ដល់ការ លូតលាស់ខួរក្បាល របស់យុវវ័យ បណ្ដាលឲ្យញៀន និងបង្កបញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជាដើម ។ … Continue reading រដ្ឋមន្រ្តីសុខាភិបាល ៖ ជំងឺមិនឆ្លងបណ្តាល មកពីកត្តា ហានិភ័យចម្បង៤យ៉ាង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed