លោក ប៉ែន បូណា ៖ របាយការណ៍ CCHR ជារឿងដដែល គ្មានតម្លៃ មិនអាចយកធ្វើធាតុចូលបាន
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឆ្លើយតបទៅរបាយការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ថា ជារបាយការណ៍ដដែលៗ គ្មានតម្លៃ និងមិនអាចយកធ្វើជាធាតុចូល ជាមួយបាននោះទេ ។ ការឆ្លើយតបពីសំណាក់លោក ប៉ែន បូណានេះ បន្ទាប់CCHR កាលពីថ្ងៃ២៦ វិច្ឆិកាបានចេញផ្សាយរបាយការណ៍ថ្មីមួយស្តីពី «ស្ថានភាពនៃសេរីភាពខាងការ បញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា» ក្នុងនោះ CCHR បានបង្ហាញថា សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជានៅតែបន្តរងការវាយប្រហារ ក្នុងពេលការប្រើប្រព័ន្ធតុលាការ ដើម្បីជាផ្នែកមួយដែលបានបំភិតបំភ័យ និងរឹតត្បិតសេរីភាពជាមូលដ្ឋានទាំងនោះ។ លោក ប៉ែន បូណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៨ វិច្ឆិកាថា របាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងសង្គមកម្ពុជានោះទេ គ្រាន់តែចេញផ្សាយ ដើម្បីដាក់បន្ទុកមកលើរាជរដ្ឋាភិបាលប៉ុណ្ណោះ ។ ជារបាយការណ៍ដដែលៗដែលលោក ប៉ែន បូណាសំដៅដល់នោះ គឺ CCHRលើកយកតែរឿងចាស់មកផ្សាយដើម្បីវាយប្រហាររាជរដ្ឋាភិបាល ដូចជាគេយករឿងដកអាជ្ញាប័ណ្ណស្ថាប័នព័ត៌មាន២-៣កន្លងមក និងអ្នកព័ត៌មានមានទោសប៉ុន្មាននាក់ ។ ចំណុច នេះលោកថា … Continue reading លោក ប៉ែន បូណា ៖ របាយការណ៍ CCHR ជារឿងដដែល គ្មានតម្លៃ មិនអាចយកធ្វើធាតុចូលបាន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed