មកទល់នឹងពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ បាន ៩២% គ្រោងបើកដំណើរការឆ្នាំក្រោយ

ភ្នំពេញ៖ គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ ៩២%ហើយ គ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ តាមផែនការគ្រោងទុក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួម ពីឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាចំនួន ៤ប្រទេស នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកអគ្គរដ្ឋទូត ទាំង ៤ប្រទេសនោះ ដែលបានអញ្ជេីញទស្សនកិច្ច មានលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំនៅកម្ពុជា, លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា, លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា និងលោក Pengiran Kasmirhan ឯកអគ្គរាជទូតប្រុយណេប្រចាំនៅកម្ពុជា។ លោក ឆារស៍ … Continue reading មកទល់នឹងពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ បាន ៩២% គ្រោងបើកដំណើរការឆ្នាំក្រោយ