សម្ដេចធិបតី ៖ ក្រោយបញ្ចប់ថ្ងៃ១៨ សីហា ពលរដ្ឋងាក មកជឿរាជរដ្ឋាភិបាល ក្នុងការដោះស្រាយពាក់ព័ន្ធ CLV-DTA

បន្ទាយមានជ័យ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្រោយបញ្ចប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ប្រជាពលរដ្ឋ ដែលជឿតាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស បានងារមកជឿ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ពាក់ព័ន្ធទៅនឹងបញ្ហា CLV-DTA។ នាឱកាសអញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃ១៨ សីហា ដែលគេបំផុស CLV-DTA ឲ្យប្រជាពលរដ្ឋងើបឡើង ប្រឆាំងរាជរដ្ឋាភិបាល បាតុកម្មនៅភ្នំពេញ។ សម្ដេចធិបតី បន្ដថា ក្រោយបញ្ចប់ចលនាថ្ងៃទី១៨ ខែសីហា ប្រជាពលរដ្ឋកម្ពុជា បានមូលមតិគ្នារួបរួមគ្នាឡើងវិញ ក្នុងនោះពលរដ្ឋដែលចាញ់កលមេដឹកនាំជ្រុលនិយម ពិសេសអ្នកដឹកនាំគ្នាធ្វើបាតុកម្មនៅក្រៅប្រទេស ដូចជា លោក ហៃ វណ្ណា បានដឹងខ្លួនសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជាវិញ។ សម្ដេចធិបតី មានប្រសាសន៍ថា «ក្រោយចប់ ថ្ងៃ១៨ … Continue reading សម្ដេចធិបតី ៖ ក្រោយបញ្ចប់ថ្ងៃ១៨ សីហា ពលរដ្ឋងាក មកជឿរាជរដ្ឋាភិបាល ក្នុងការដោះស្រាយពាក់ព័ន្ធ CLV-DTA