បាត់ដំបង៖ ករណីឆេះផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ដំណោះស្រាយជាច្រើនចំណុច ក្នុងនោះសម្ដេចបានប្រកាស ជួយសាងសង់តូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅ ដោយមិនមានបង់ថ្លៃតូបទៀតនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តីបានណែនាំ ដល់អាជ្ញាធរខេត្តបាត់ដំបងឱ្យរៀបចំ ទីតាំងលក់ដូរជាបណ្ដោះអាសន្នជូន អាជីវករដែលមានតូបឆេះនៅជាន់ខាងលើ ចំណែកតូបនៅជាន់ខាងក្រោម និងផ្នែកខាងក្រោយដែលមិនត្រូវបាន ឆេះអនុញ្ញាតឱ្យអាជីវករចូលលក់ដូរឡើងវិញជាធម្មតា។សម្ដេចនាយករដ្ឋមន្រ្តី បានចាត់ឱ្យនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះពិនិត្យនិងសាងសង់តូបដែល បានឆេះឡើងវិញដោយរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប ដែលរងការខូចខាតដោយសារអគ្គិភ័យ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងការកោតសរសើរ ចំពោះអាជ្ញាធរនិងកងកម្លាំងក្នុងខេត្តបាត់ដំបង ដែលបានប្រឹងប្រែងជួយអន្តរាគមន៍ ពន្លត់ទាន់ពេលវេលាមិនបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះឡើយ។ សូមរំលឹកថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីអគ្គីភ័យបានឆាបឆេះសន្ធោសន្ធៅ រាលដាលយ៉ាងលឿននៅជាន់ខាងលើ … Continue reading ករណីឆេះផ្សារបឹងឈូក ក្រុងបាត់ដំបង៖ សម្ដេចធិបតី ប្រកាសសាងសង់តូបឡើងវិញ និងផ្ដល់សិទ្ធិឱ្យអាជីវករ កាន់កាប់តកូនតចៅ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed